កិច្ចប្រជុំក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវកម្មផ្ទៃក្នុងនិងអធិការកិច្ច

ប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវកម្មផ្ទៃក្នុងនិងអធិការកិច្ច ដឹកនាំដោយ ឯកឧត្ដម ស្ដើង សុខុម រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ, ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្ដម ហ៊ែល ចំរើន អនុរដ្ឋលេខាធិការ កសហវ និងជាអនុប្រធានក្រុមការងារ, ឯកឧត្ដម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានប្រចាំការនៃក្រុមការងារ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកនៃក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវកម្មផ្ទៃក្នុងនិងអធិការកិច្ច ដើម្បីពិនិត្យ និងកំណត់បញ្ហាប្រឈមនៃការអនុវត្តមុខងារសវនកម្មនិងអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន។

Be the first to comment

Leave a Reply

Your email address will not be published.


*