កិច្ចប្រជុំក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវកម្មផ្ទៃក្នុងនិងអធិការកិច្ចលើកទី៣

ប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវកម្មផ្ទៃក្នុងនិងអធិការកិច្ចលើកទី៣ ដឹកនាំដោយ ឯកឧត្ដម ស្ដើង សុខុម រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ, ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្ដម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានប្រចាំការនៃក្រុមការងារ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកនៃក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវកម្មផ្ទៃក្នុងនិងអធិការកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃក្រុមការងារ និងពិភាក្សាការអនុវត្តការងារបន្ដ។

 

Be the first to comment

Leave a Reply

Your email address will not be published.


*