រចនាសម្ព័ន្ធ

នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង

នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង បំពេញមុខងារជាសេនាធិការឱ្យអគ្គាធិការដ្ឋាន លើការងាររៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធអធិការកិច្ចហិរញ្ញវត្ថុ ការងាររដ្ឋបាល បុគ្គលិក ផែនការ បច្ចេកទេស និងសិក្សាស្រាវជ្រាវបណ្តឹង ។

នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងការងាររដ្ឋបាលសាធារណៈទូទៅ រៀបចំ ចាត់ចែង ចរាចរ លិខិតស្នាមផ្សេងៗតាមតម្រូវការ ចាំបាច់ទាំងប្រព័ន្ធផ្ទៃក្នុង និងផ្ទៃក្រៅរបស់អគ្គាធិការដ្ឋាន អគ្គានាយកដ្ឋាន និងតាមបណ្តាស្ថាប័នពាក់ ព័ន្ធ
  • គ្រប់គ្រងមន្ត្រីពាក់ព័ន្ធក្របខណ្ឌបៀវត្សរ៍ ប្រាក់កម្រៃ របបឧបត្ថម្ភ របបសម្រាកលំហែផ្សេងៗ និង គ្រប់គ្រងស្ថិតិ ដោយអនុលោមតាមការផ្លាស់ប្តូរ ផ្ទេរភារកិច្ច ឋានៈ និងការលើកសរសើរ ឬដាក់វិន័យ
  • ថែរក្សាឯកសារ ប្រព័ន្ធទិន្នន័យ ប្រព័ន្ធព័ត៌មានវិទ្យា សម្ភារ​ និងបរិក្ខារ
  • ទទួលបន្ទុកស្នើសុំ ដោះស្រាយសម្ភារ បរិក្ចារ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អគ្គាធិការដ្ឋាន
  • សិក្សា ស្រាវជ្រាវ ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និងរៀបចំយុទ្ធសាស្ត្រអំពី បទពិសោធន៍ ការងារដោយលើកកម្មវិធីសកម្មភាពការងារវគ្គបណ្តុះបណ្តាលដល់មន្ត្រីរាជការ ទាក់ ទងបច្ចេកវិទ្យា មុខជំនាញ ឯកទេសវិជ្ជាជីវៈ
  • សិក្សា ស្រាវជ្រាវ ធ្វើការអភិវឌ្ឍន៍ជាប្រចាំនៃបច្ចេកវិទ្យា មុខជំនាញ ឯកទេសវិជ្ជាជីវៈ ដោយសហការ ការងារអធិការកិច្ចហិរញ្ញវត្ថុជាមួយបណ្តានាយកដ្ឋាននានាដើម្បីបង្កើនបទពិសោធន៍ ពង្រឹងបច្ចេក ទេសជំនាញដល់មន្ត្រី និងកំណត់បានអភិក្រមមហានិភ័យជាមូលដ្ឋានក្នុងការរៀបចំ កសាងផែនការ យុទ្ធសាស្ត្រអធិការកិច្ចហិរញ្ញវត្ថុ
  • ប្រមូលផ្តុំទិន្នន័យ បទពិសោធន៍ ការអភិវឌ្ឍន៍បច្ចេកទេសជំនាញដោយសហការជាមួយបណ្តា នាយកដ្ឋាននានា ដើម្បីឈានទៅរៀបចំ បង្កើតស្តង់ដារអធិការកិច្ចហិរញ្ញវត្ថុ និងចូលរួមរៀបចំច្បាប់ ថវិកា
  • រៀបចំនិងលើកផែនការសកម្មភាពគោលនយោបាយយុទ្ធសាស្ត្រកម្មវិធីប្រតិបត្តិការងារអធិការកិច្ច ហិរញ្ញវត្ថុ
  • ទទួលធ្វើអធិការកិច្ចហិរញ្ញវត្ថុលើពាក្យបណ្តឹងតវ៉ាផ្សេងៗពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល ឬមជ្ឈដ្ឋានសាធារណៈនានា ក្នុងករណីដែលមានភាពមិនប្រក្រតី ការកឹបកេង ការក្លែងបន្លំឯកសារហិរញ្ញវត្ថុសាធារណៈ ប្រភពធនធាន មូលនិធិ ទុនសាធារណៈ និងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ
  • ត្រួតពិនិត្យពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល សាធារណជន ដែលទាក់ទងការគ្រប់ គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ដើម្បីប្រមូលភស្តុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីចាំបាច់
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារ ទាក់ទង តាមការចាំបាច់ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋាន និងលទ្ធផលដែលបានរកឃើញដោយអធិការ កិច្ចហិរញ្ញវត្ថុ រាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ អគ្គាធិការដ្ឋាន
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន។

នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង មានការិយាល័យក្រោមឱវាទចំនួន២ ដូចខាង ក្រោម៖

ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាល ផែនការ សរុប និងសិក្សាស្រាវជ្រាវ

ខ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុពាក្យបណ្តឹង តវ៉ា និងបរិហារ

គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន

ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ រដ្ឋបាល ផែនការ សរុប និងសិក្សាស្រាវជ្រាវ បំពេញមុខងារជាសេនា ធិការឱ្យនាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង ​លើការងាររៀបចំគោលនយោបាយ និងលិខិត បទដ្ឋានគតិយុត្តិ ពាក់ព័ន្ធអធិការកិច្ចហិរញ្ញវត្ថុការងាររដ្ឋបាល បុគ្គលិក ផែនការសរុប បច្ចេកទេស និងសិក្សាស្រាវ ជ្រាវ។

ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាល ផែនការ សរុប និងសិក្សាស្រាវជ្រាវ មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងការទទួល ការបញ្ជូន និងចែកចាយឯកសារផ្លូវការផ្សេងៗគ្រប់ក្រសួង ស្ថាប័ន
  • ទទួល ចរាចរ រៀបចំ ថែរក្សាឯកសាររដ្ឋបាលផ្សេងៗទៀត រួមមានកំណត់ហេតុ របាយការណ៍ ឯកសារនានា ឯកសារការវាយតម្លៃប្រសិទ្ធភាពការងារ និងលិខិតឧទ្ទេសនាមឬលិខិតបញ្ជាបេសកកម្ម
  • រៀបចំ ចាត់ចែង និងធ្វើលិខិតស្នាមរដ្ឋបាលសាធារណៈដែលជាឯកសារទាក់ទងពង្រឹងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
  • គ្រប់គ្រងមន្ត្រីពាក់ព័ន្ធក្របខណ្ឌបៀវត្សរ៍ ប្រាក់កម្រៃ របបឧបត្ថម្ភ របបសម្រាកលំហែផ្សេងៗ និង គ្រប់គ្រងស្ថិតិ ដោយអនុលោមតាមការផ្លាស់ប្តូរ ផ្ទេរភារកិច្ច ឋានៈ និងការលើកសរសើរ ឬដាក់ពិន័យ
  • គ្រប់គ្រង ថែរក្សាប្រព័ន្ធទិន្នន័យ ប្រព័ន្ធព័ត៌មានវិទ្យារបស់អគ្គាធិការដ្ឋាន
  • ទទួលបន្ទុកស្នើសុំ គ្រប់គ្រងបែងចែក ថែរក្សា សម្ភារ បរិក្ចារ ទ្រព្យសម្បត្តិផ្សេងៗ និងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ របស់អគ្គាធិការដ្ឋាន
  • សិក្សា ស្រាវជ្រាវ ផ្សព្វផ្សាយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សារាចរណែនាំ លិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ទាក់ទងបច្ចេកវិទ្យា ឯកទេស មុខជំនាញ និងវិជ្ជាជីរៈ
  • សិក្សា ស្រាវជ្រាវ ការអភិវឌ្ឍន៍ជាប្រចាំនៃបច្ចេកវិទ្យា មុខជំនាញ ឯកទេសវិជ្ជាជីវៈ ដោយសហការ ការងារអធិការកិច្ចហិរញ្ញវត្ថុជាមួយបណ្តានាយកដ្ឋាននានាដើម្បីបង្កើនបទពិសោធន៍ ពង្រឹងបច្ចេក ទេសជំនាញដល់មន្ត្រី និងកំណត់បានអភិក្រមហានិភ័យជាមូលដ្ឋានសម្រាប់រៀបចំ កសាងផែនការ យុទ្ធសាស្ត្រអធិការកិច្ចហិរញ្ញវត្ថុ និងកម្មវិធីប្រតិបត្តិការការងារអធិការកិច្ច
  • កំណត់បរិស្ថានបច្ចេកទេស វិជ្ជាជីវៈអធិការកិច្ចហិរញ្ញវត្ថុដែលត្រូវបំពេញបន្ថែម និងកំណត់អភិក្រម ហានិភ័យក្នុងការអនុវត្ត ប្រើប្រាស់ថវិកានិងធនធានជាតិ ដើម្បីផ្តល់យោបល់ជូនថ្នាក់ដឹកនាំក្រសួង ចាត់វិធានការរារាំង កែលម្អ ឬបំពេញបន្ថែមនូវវិធីសាស្ត្រ ឬនីតិវិធី
  • រៀបចំ យន្តការ យុទ្ធសាស្ត្រ ពង្រឹងបទពិសោធន៍ការងារ តាមការវិវឌ្ឍន៍ជាប្រចាំនៃបច្ចេកទេស ជំនាញ ឯកទេស វិជ្ជាជីវៈ ដោយលើកកម្មវិធីសកម្មភាពការងារ វគ្គបណ្តុះបណ្តាលដល់មន្ត្រីអធិការ កិច្ចហិរញ្ញវត្ថុ មន្ត្រីរាជការស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
  • សហការជាមួយបណ្តានាយកដ្ឋានានា ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈពាក់ព័ន្ធ អនុវត្តរាល់ ការងារតាមដានចាំបាច់ដើម្បីប្រមូលទិន្នន័យ បទពិសោធន៍ ការអភិវឌ្ឍន៍បច្ចេកទេសជំនាញ ដើម្បី ឈានទៅបង្កើតស្តង់ដារអធិការកិច្ចហិរញ្ញវត្ថុ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន ដើម្បីធ្វើការបូកសរុបដាក់ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្ម ប្រចាំខែ ត្រីមាស ឆមាស​ និងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

ខ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុពាក្យបណ្តឹង តវ៉ានិងបរិហារ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋាន រដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង លើការងាររៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ ព័ន្ធរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវអធិការកិច្ចហិរញ្ញវត្ថុភាពមិនប្រក្រតី និងបណ្តឹងចំពោះការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ

ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ ទទួលពាក្យបណ្តឹង រវ៉ា និងបរិហារ មានភារកិច្ចដូចតទៅ៖

  • ទទួលពាក្យបណ្តឹង ព័ត៌មាន និងឯកសារផ្សេងៗ ពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព និងមជ្ឈដ្ឋាន សាធារណៈគ្រប់រូបភាព
  • ពង្រឹង និងណែនាំការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស សារាចរណែនាំ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាស្រាវជ្រាវធ្វើការវិវឌ្ឍន៍ជាប្រចាំនៃបច្ចេកវិទ្យា មុខជំនាញ ឯកទេសវិជ្ជាជីវៈ ដោយសហការ ការងារអធិការកិច្ចហិរញ្ញវត្ថុជាមួយបណ្តានាយកដ្ឋាននានាដើម្បីបង្កើនបទពិសោធន៍ ពង្រឹងបច្ចេកទេសជំនាញដល់មន្ត្រី និងដើម្បីប្រសិទ្ធភាពការងារអធិការកិច្ចហិរញ្ញវត្ថុលើភាពមិនប្រក្រ តី និងបណ្តឹង
  • ធ្វើអធិការកិច្ចត្រួតពិនិត្យឯកសារពាក្យបណ្តឹងតវ៉ា បរិហារលើករណីដែលមានការកិបកេង ក្លែងបន្លំ ឯកសារនានា ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ប្រភពទុន ប្រភពធនធាន ជាតិ មូលនិធិសាធារណៈ
  • ចុះត្រួតពិនិត្យពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិលដែលទាក់ទងការគ្រប់គ្រងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសាធារណៈ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័នអង្គភាពពាក់ព័ន្ធរាល់ការងារទាក់ទងតាមការចាំបាច់ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋានដើម្បីធ្វើការបូកសរុបដាក់ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្ម ប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

  គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន មានភារកិច្ចដូចតទៅ៖

  • ធ្វើអធិការកិច្ចលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នងការគ្រប់គ្រងនិងការអនុវត្តថវិកា រួមទាំងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ នៃរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើពាក្យបណ្តឹងដែលមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន តាមការកំណត់របស់ថ្នាក់ដឹកនាំ
  • រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងប្រព័ន្ធព័ត៌មានវិទ្យា នៃអធិការកិច្ចហិរញ្ញវត្ថុ
  • សម្របសម្រួល ផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាន និងរៀបចំការបណ្តុះបណ្តាលជំនាញអធិការកិច្ចហិរញ្ញ វត្ថុ តាមបច្ចេកវិទ្យាព័ត៌មាន ជូនគ្រប់អង្គភាពក្រោមឱវាទអគ្គាធិការដ្ឋាន
  • សិក្សាស្រាវជ្រាវ និងអភិវឌ្ឍនសមត្ថភាពអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន
  • សម្របសម្រួល សហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត លើការងារអធិការកិច្ចហិរញ្ញវត្ថុ តាមបច្ចេកវិទ្យាព័ត៌មាន
  • សម្របសម្រួលនិងសហការជាមួយដៃគូអភិវឌ្ឍន៍ លើការងារលើកម្ពស់សមត្ថភាពអធិការកិច្ច ហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន
  • រៀបចំរបាយការណ៍អំពីវឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មានប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គាធិការដ្ឋាន ។

 

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថរដ្ឋបាលថ្នាក់ជាតិ

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គាធិការដ្ឋាន លើការ ងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ អង្គភាពសាធារណៈ សហគ្រាសសាធារ ណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន អង្គការនានាដែលបានទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ។

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ មានភារកិច្ចដូចតទៅ៖

  • រៀបចំ និងលើកផែនការសកម្មភាពយុទ្ធសាស្ត្រ កម្មវិធីប្រតិបត្តិការអធិការកិច្ច កាលវិភាគ និងប្រតិ ទិនការងារ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដំណើរការអនុវត្តវិន័យ ការគ្រប់គ្រងរដ្ឋបាលកណ្តាល ក្រសួងស្ថាប័ន អាជ្ញាធរ អង្គភាពសាធារណៈប្រហាក់ប្រហែល សហគ្រាសសាធារណៈ អង្គភាពឯកជន ក្រុមហ៊ុន សម្បទានរដ្ឋ ក្រុមហ៊ុនចម្រុះរដ្ឋ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សមាគម សហគមន៍ សិប្បកម្មនានា ក្រុមហ៊ុន អគ្គិសនីសម្បទានរដ្ឋ ក្រុមហ៊ុនឯកជន អង្គការនានា និងអង្គការក្រៅរដ្ឋាភិបាល
  • ធ្វើអធិការកិច្ចត្រួតពិនិត្យការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុនរដ្ឋ ប្រភពធនធានជាតិ គម្រោង ឥណទាននានា និងកិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាកម្មវិធីសកម្មភាពជាអាទិភាព ថវិកា បដិភាគរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍សម្រាប់ការវិនិយោគវិស័យសាធារណៈ និង ប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណៈស្ថិតក្រោមប្រព័ន្ធយុត្តាធិការនៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ
  • ជំរុញ ពង្រឹង កៀរគរ ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗក្នុងស្ថាប័ន រដ្ឋបាលកណ្តាល ត្រូវបំពេញកាតព្វកិច្ចបង់ចំំណូលចូលថវិកាជាតិឱ្យបានគ្រប់ចំនួននិងទាន់ពេល វេលា
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារទាក់ទង តាមការចាំបាច់ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋាន និងលទ្ធផលដែលបានរកឃើញដោយអធិការកិច្ច ហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ មានការិយាល័យក្រោមឱវាទចំនួន៤ ដូចខាងក្រោម៖

ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី១

ខ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី២

គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី៣

ឃ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី៤ ។

ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី១ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ជាតិ លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលកណ្តាលតាមបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាព សាធារណៈ។

ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី១ មានភារកិច្ចដូចតទៅ៖

  • រៀបចំ និងលើកផែនការសកម្មភាពយុទ្ធសាស្ត្រ កម្មវិធីប្រតិបត្តិការអធិការកិច្ច កាលវិភាគ និងប្រតិ ទិនការងារអធិការកិច្ចជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋានដើម្បីពិនិត្យ និង ផ្តល់ការណែនាំ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ត្រួតពិនិត្យ តាមដាន និងអង្កេតដំណើរការអនុវត្តការគ្រប់គ្រងវិន័យហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់កណ្តាល
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុត្រួតពិនិត្យ វាយតម្លៃបញ្ជាក់ភាពត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រៀប ធៀបជាមួយសមិទ្ធិកម្ម សមិទ្ធិផល និងលទ្ធផលដោយមានការទទួលខុសត្រូវ ការគ្រប់គ្រងរបស់ រដ្ឋបាលកណ្តាល
  • ជំរុញពង្រឹង កៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗក្នុងស្ថាប័ន រដ្ឋបាលកណ្តាល និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ត្រូវបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិ ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារទាក់ទង តាមការចាំបាច់ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយ អធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្ម ប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី២ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់លើការងារអធិការកិច្ចហិរញ្ញវត្ថុតាមសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុនរដ្ឋ ក្រុមហ៊ុនចំរុះរដ្ឋ និងក្រុមហ៊ុនពាក់ព័ន្ធដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។

ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី២ មានភារកិច្ចដូចតទៅ ៖

  • រៀបចំ និងលើកផែនការសកម្មភាពយុទ្ធសាស្ត្រ កម្មវិធីប្រតិបត្តិការអធិការកិច្ច កាលវិភាគ និងប្រតិ ទិនការងារអធិការកិច្ចសហគ្រាសសាធារណៈ ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងជូនថ្នាក់ដឹកនាំ អគ្គាធិការដ្ឋានដើម្បីពិនិត្យ និង ផ្តល់ការណែនាំ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុជាការចាំបាច់​ លើកិច្ចការគ្រប់គ្រងចំណូល ចំណាយ ផលិតកម្ម អាជីវកម្ម សេវាកម្ម ការប្រើប្រាស់ប្រាក់កាសសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុជាការចាំបាច់​​ លើសហគ្រាសសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ សេដ្ឋកិច្ចក្នុងកិច្ចការគ្រប់គ្រងចំណូល-ចំណាយ ផលិតកម្ម អាជីវកម្ម សេវាកម្ម ការប្រើប្រាស់ ប្រាក់កាសសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុជាការចាំបាច់ របស់ក្រុមហ៊ុនរដ្ឋ ក្រុមហ៊ុនចំរុះរដ្ឋលើការគ្រប់គ្រងចំណូល ចំណាយ ដែលទទួលផលប្រយោជន៍ហិរញ្ញវត្ថុសាធារណៈ
  • ធ្វើអធិការកិច្ចត្រួតពិនិត្យ វាយតម្លៃ បញ្ជាក់ពីភាពត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយប្រៀប ធៀបជាមួយសមិទ្ធិកម្ម សមិទ្ធិផល និងលទ្ធផលដោយមានការទទួលខុសត្រូវទៅតាមផែនការជា ប្រចាំ
  • ជំរុញ ពង្រឹង កៀរគរ ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗក្នុងស្ថាប័ន គ្រប់ អង្គភាពសាធារណៈ គ្រប់អាជ្ញាធឬ ត្រូវបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារ ទាក់ទង តាមការចាំបាច់ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយ អធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី៣ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់លើការងារអធិការកិច្ចហិរញ្ញវត្ថុស្ថាប័នមីក្រូហិរញ្ញវត្ថុ សមាគម សហគមន៍ សិប្បកម្ម ក្រុមហ៊ុនអគ្គិសនី ឯកជន ក្រុមហ៊ុនរ៉ែធនធានធម្មជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គការនានា និងក្រុមហ៊ុនឯកជននានា ដែលទទួលផលប្រយោជន៍ហិរញ្ញវត្ថុសាធារណៈ។

ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី៣ មានភារកិច្ចដូចតទៅ ៖

  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ត្រួតពិនិត្យផែនការសកម្មភាព កិច្ចប្រតិបត្តិការ លក្ខន្តិកៈ កិច្ចព្រមព្រៀង គម្រោងកម្មវិធី ចំណូលចំណាយ និងថវិកាផ្សេងៗដែលជាផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ
  • ធ្វើអធិការកិច្ចត្រួតពិនិត្យ វាយតម្លៃ បញ្ជាក់ពិភាពត្រឹមត្រូវជាក់លាក់នៃសមិទ្ធិកម្ម សមិទ្ធិផល និងលទ្ធផលដែលទទួលបាន មានការទទួលខុសត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ
  • ធ្វើអធិការកិច្ចត្រួតពិនិត្យការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុនរដ្ឋ ប្រភពធនធានជាតិ និង ប្រភពមូលនិធិ ដែលមានការចូលរួមពីសង្គម សាធារណៈជន ស្ថិតក្រោមប្រព័ន្ធយុត្តាធិការនៃ កិច្ចប្រតិបត្តិការចំណូល ចំណាយថវិការបដិភាគដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ត្រួតពិនិត្យមុន ឬ ធ្វើការទូទាត់ក្រោយចំណាយ លើគម្រោងថវិកាឥណទាន នានា ដែលបានបើកផ្តល់មុននិងក្រោយចំណាយតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាននានា
  • ជំរុញ ពង្រឹង កៀរគរ ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗនិងបំពេញ កាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយ អធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

ឃ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី៤ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ច​ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ លើការងារអធិការកិច្ចហិរញ្ញវត្ថុថវិកាកម្មវិធី និងគម្រោងឥណទានតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពនានាក្រោមឱវាទ ក្រុមហ៊ុនរដ្ឋ ក្រុមហ៊ុនចំរុះរដ្ឋ ក្រុមហ៊ុនសម្បទាន និងក្រុមហ៊ុនពាក់ព័ន្ធ ដែលទទួលដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។

ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុទី៤ មានភារកិច្ចដូចតទៅ ៖

  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ត្រួតពិនិត្យវិន័យហិរញ្ញវត្ថុ ក្នុងដំណើរការគ្រប់គ្រងគម្រោងចំណូល ចំណាយ ផលិតកម្ម អាជីវកម្ម សេវាកម្ម និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលបានបើកផ្តល់
  • ធ្វើអធិការកិច្ចត្រួតពិនិត្យ វាយតម្លៃ បញ្ជាក់ពីភាពត្រឹមត្រូវជាក់លាក់នៃសមិទ្ធិកម្ម សមិទ្ធិផល និងលទ្ធផលដែលទទួល មានការទទួលខុសត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ
  • ធ្វើអធិការកិច្ចត្រួតពិនិត្យលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុនរដ្ឋ ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គមសាធារណៈជនស្ថិតក្រោមប្រព័ន្ធយុត្តាធិការនៃការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • ធ្វើអធិការកិច្ចត្រួតពិនិត្យការគ្រប់គ្រោងគម្រោងឥណទាននានា និងកិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាកម្មវិធី សកម្មភាពជាអាទិភាព ថវិកាបដិភាគរដ្ឋាភិបាលនិងហិរញ្ញប្បទានពីដៃគូ អភិវឌ្ឋន៍ សម្រាប់ការវិនិយោគវិស័យសាធារណៈ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ត្រួតពិនិត្យមុន និងធ្វើការទូទាត់ក្រោយចំណាយ លើគម្រោងថវិកាឥណទាន នានា ដែលបានបើកផ្តល់មុន និងក្រោយចំណាយ ក្រុមហ៊ុននានាតាមបទបញ្ញត្តិច្បាប់ និងលិខិត បទដ្ឋាននានា
  • ជំរុញ ពង្រឹង កៀរគរ ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗនិងបំពេញ កាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយ អធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គាធិការដ្ឋាន លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាយកដ្ឋាននាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ចដូចតទៅ៖

  • ធ្វើអធិការកិច្ចលើការអនុវត្តថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដោយ អនុលោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
  • រៀបចំ និងលើកផែនការសកម្មភាពយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការអធិការកិច្ច តាមកាលវិភាគ និងប្រតិទិនការងារលើការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ការគ្រប់គ្រងចំណូល ចំណាយ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សាលារាជធានី សាលាខេត្ត សាលាដំបូង អង្គភាពសាធារណៈ សាលា ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់
  • ធ្វើអធិការកិច្ចលើការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធដែលទទួលបានពីសេវា សាធារណៈ​ និងទ្រព្យសម្បត្តិរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានមកពីការធ្វើប្រតិភូកម្មអំណាច និងហិរញ្ញវត្ថុសាធារណៈ
  • ពង្រឹងប្រតិបត្តិការចំណាយដើម្បីអនុវត្តសកម្មភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្នាក់ក្រោមជាតិតាម បែបប្រជាធិបតេយ្យ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ
  • ចូលរួមតាមដានការអនុវត្តកម្មវិធីសកម្មភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមការអភិវឌ្ឍន តាមបែបប្រជាធិបតេយ្យ
  • ត្រួតពិនិត្យផែនការយុទ្ធសាស្ត្រនិងគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍនូវសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់
  • ធ្វើរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋាន និងលទ្ធផលដែលបានរកឃើញដោយអធិការកិច្ច ហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

នាយកដ្ឋាននាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មានការិយាល័យក្រោមឱវាទចំនួន៣ ដូចខាងក្រោម៖

ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ រាជធានី ខេត្ត

ខ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ ក្រុង ស្រុក ខណ្ឌ

គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ ឃុំ សង្កាត់ ។

ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ រាជធានី ខេត្ត បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ច ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅសាលារាជធានី សាលាខេត្ត សាលាដំបូង មន្ទីរជំនាញ និងអង្គភាពសាធារណៈ ។

ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ រាជធានី ខេត្ត មានភារកិច្ចដូចតទៅ ៖

  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុជាប្រចាំលើការគ្រប់គ្រង ការអនុវត្តប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ​ និង ចំណូល ចំណាយថវិការដ្ឋ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការកៀរគរ ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលពី ប្រភពផ្សេងៗ ត្រូវបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុត្រួតពិនិត្យការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពសង្គម សាធារណៈជន ស្ថិតក្រោមប្រព័ន្ធការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ
  • ត្រួតពិនិត្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនូវរដ្ឋបាលរាជធានី ខេត្ត
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុត្រួតពិនិត្យ វាយតម្លៃ កំណត់បញ្ជាក់ពីភាពត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ ប្រៀបធៀបជាមួយសមិទ្ធិកម្ម សមិទ្ធិផល និងលទ្ធផលដោយមានការទទួលខុសត្រូវទៅតាមផែនការ ជាប្រចាំ
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធ រាល់ការងារទាក់ទង​ តាមការចាំបាច់និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន ដើម្បីធ្វើការបូកសរុបដាក់ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្ម ប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

ខ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ ក្រុង ស្រុក ខណ្ឌ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋាន អធិការកិច្ច ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលក្រុង​ ស្រុក ខណ្ឌ និង អង្គភាពពាក់ព័ន្ធក្រោមឱវាទ។

          ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុ ក្រុង ស្រុក ខណ្ឌ មានភារកិច្ចដូចតទៅ ៖

  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈក្នុងដំណើរការប្រើ ប្រាស់ចំណូល ចំណាយថវិកាថ្នាក់ក្រោមជាតិ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការកៀរគរ ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលពី ប្រភពផ្សេងៗ គ្រប់អង្គភាពសាធារណៈ គ្រប់អាជ្ញាធរត្រូវបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិ ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
  • ចូលរួមតាមដានការអនុវត្តកម្មវិធីសកម្មភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងក្របខ័ណ្ឌបទដ្ឋាននៃច្បាប់
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារទាក់ទង អធិការកិច្ចហិរញ្ញវត្ថុតាមការចាំបាច់ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន ដើម្បីធ្វើការបូកសរុបដាក់ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្ម ប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុឃុំ សង្កាត់ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋាន អធិការកិច្ច ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលឃុំ សង្កាត់ អង្គភាពពាក់ព័ន្ធ ក្រោមឱវាទ។

          ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុឃុំ សង្កាត់ មានភារកិច្ចដូចតទៅ ៖

  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងចំណូល ចំណាយ ថវិកាថ្នាក់ក្រោមជាតិ និងការគ្រប់គ្រង គម្រោងឥណទាន និងកិច្ចប្រតិបត្តិការចំណូល ចំណាយផលិតកម្ម អាជីវកម្ម និងសេវាកម្ម
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលពី ប្រភពផ្សេងៗត្រូវបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ត្រួតពិនិត្យឯកសារពាក់ព័ន្ធលើករណីដែលមានការកិបកេងក្លែងបន្លំ ឯកសារ ពាក់ព័ន្ធហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សេវាសាធារណៈ ប្រភពធនធានមូលនិធិ និងទុន របស់រដ្ឋសម្រាប់អភិវឌ្ឍន៍ដើម្បីបង្ការ ទប់ស្កាត់ ការប្រព្រឹត្តអំពើពុករលួយ
  • ត្រួតពិនិត្យ តាមដាន ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងវាយតម្លៃសកម្មភាពនៃការអនុវត្តផែនការកម្ម វិធីអភិវឌ្ឍន៍គម្រោងនានាដែលបានទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ
  • ចូលរួមតាមដានការអនុវត្តកម្មវិធីសកម្មភាពក្នុងគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់
  • ធ្វើអធិការកិច្ចហិរញ្ញវត្ថុត្រួតពិនិត្យ វាយតម្លៃកំណត់បញ្ជាក់ពីភាពត្រឹមត្រូវជាក់លាក់អំពីសមិទ្ធិកម្ម សមិទ្ធិផល និងលទ្ធផលការអនុវត្តគណនេយ្យភាពហិរញ្ញវត្ថុឱ្យមានការទទួលខុសត្រូវក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋបាលឃុំ សង្កាត់ ដែលកំណត់ដោយច្បាប់
  • សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារទាក់ទង អធិការកិច្ចហិរញ្ញវត្ថុតាមការចាំបាច់ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនាយកដ្ឋាន ដើម្បីធ្វើការបូកសរុបដាក់ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អំពីលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្ម ប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។

លេខាធិការដ្ឋាន

លេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការផ្ទាល់របស់អគ្គាធិការនៃអគ្គាធិការដ្ឋាន ដោយមានភារកិច្ច ដូចតទៅ៖

  • ពិនិត្យ សង្កេត តាមដានរាល់ការគ្រប់គ្រងកិច្ចការទូទៅនៃដំណើរការរដ្ឋបាល លើផ្នែកវិន័យ សីលធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ ការគ្រប់គ្រងសមត្ថភាពមន្ត្រីជំនាញទៅតាមបរិយាកាស និងបរិបទការងារ របស់អគ្គាធិការដ្ឋាន
  • ពិនិត្យ រៀបចំ ចងក្រង តាក់តែង ឯកសារ លិខិត របាយការណ៍ និងផ្តល់យោបល់ជាប្រចាំរាល់កិច្ច ដំណើរអធិការកិច្ចហិរញ្ញវត្ថុដាក់ជូនអគ្គាធិការនៃអគ្គាធិការដ្ឋាន
  • ជួយរៀបចំ និងពិនិត្យការគ្រប់គ្រងផ្ទៃក្នុងជាប្រចាំក្នុងដំណើរការបំពេញតួនាទី និងភារកិច្ចតាមបណ្តា អង្គភាពពាក់ព័ន្ធក្នុងអង្គការលេខរបស់អគ្គាធិការដ្ឋានដើម្បីដាក់ជូនអគ្គាធិការនៃអគ្គាធិការដ្ឋាន
  • សម្របសម្រួលការងារផ្ទៃក្នុងអគ្គាធិការដ្ឋាន និងសម្របសម្រួលការងាររបស់អគ្គាធិការដ្ឋានជាមួយ នឹងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំឯកសារ សេចក្តីព្រាងសំណើ និងសំណុំលិខិតផ្សេងៗដាក់ជូនអគ្គាធិការនៃអគ្គាធិការដ្ឋានពិនិត្យ និងសម្រេច
  • រៀបចំ សម្របសម្រួលការប្រជុំផ្សេងៗ និងធ្វើកំណត់ហេតុប្រជុំ និងចងក្រងថែរក្សារាល់ឯកសារនានា តាមការចាំបាច់របស់អគ្គាធិការ
  • បូកសរុបរបាយការណ៍សកម្មភាពការងាររបស់អគ្គាធិការដ្ឋាន
  • ធ្វើរបាយការណ៍សកម្មភាពការងាររបស់លេខាធិការដ្ឋានប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំដាក់ជូនអគ្គា ធិការនៃអគ្គាធិការដ្ឋាន
  • ព្រាងរបាយការណ៍អគ្គាធិការដ្ឋានបូកសរុបប្រចាំឆ្នាំដាក់ជូនអគ្គាធិការនៃអគ្គាធិការដ្ឋានសម្រាប់ផ្ញើជូន ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គាធិការនៃអគ្គាធិការដ្ឋាន ។