នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៥:០០ នាទីរសៀល, នៅសាលប្រជុំអាគារ ឃ ក្នុងទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមការដឹកនាំដ៏ខ្ពងខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការ អគ្គាធិការ និងអគ្គនាយក និងអមដោយសហការី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ០៣ គឺ (១) ការត្រួតពិនិត្យតាមដានរបាយការណ៍វឌ្ឍនភាពរបាយការណ៍សមិទ្ធកម្មត្រីមាសទី៣ ឆ្នាំ២០១៦ (២) ការកែសម្រួលផែនការសកម្មភាពរួមដំណាក់កាលទី៣ (CAP3) និង (៣) ផ្សេងៗ (វឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៧-២០២៥)។
Leave a Reply