អគ្គាធិការដ្ឋាន៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ ក្រោមការដឹកនាំ និងផ្តល់ឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអន្ដរក្រសួង ស្ថាប័ន លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាន និងនីតិវិធីនៃអធិការកិច្ចហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសម្របសម្រួលដោយ ឯកឧត្ដម ឆាយ រតនៈ
អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
Leave a Reply