សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៏ស្តីពីការធ្វើអធិការកិច្ចហិរញ្ញវត្ថុ

#អគ្គាធិការដ្ឋានៈ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការឧបត្ថម្ភថវិកានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍ លើវិធីសាស្រ្តវិភាគ វិធីសាស្រ្តត្រួតពិនិត្យការគ្រប់គ្រងថវិកា រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គម្រោងឥណទាន គម្រោងបដិភាគ គម្រោងវិនិយោគសាធារណៈក្នុងក្របខ័ណ្ឌអគ្គាធិការដ្ឋាន ក្នុងគោលបំណងសិក្សាពីបញ្ហាប្រឈមផ្សេងៗក្នុងពេលប្រតិបត្តិការអធិការកិច្ចហិរញ្ញវត្ថុ និងសំណើដំណោះស្រាយ។ សិក្ខាសាលានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាប្រធានគម្រោង ព្រមទាំងមានការចូលរួមពីសំណាក់មន្រ្តីរាជការនៃអគ្គាធិការដ្ឋានសរុបចំនួន ៩២ នាក់។

Be the first to comment

Leave a Reply

Your email address will not be published.


*