កិច្ចប្រជុំប្រចាំខែ

#ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នាព្រឹកថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ អគ្គាធិការដ្ឋាន បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងនាយកដ្ឋាន ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

Be the first to comment

Leave a Reply

Your email address will not be published.


*