ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ នាព្រឹកថ្ងៃសុក្រ ៣ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំអន្ដរក្រសួង ស្ថាប័ន ដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសម្របសម្រួលដោយ ឯកឧត្ដម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានានូវសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយ នៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងស្របតាមវឌ្ឍនភាពនៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ របស់រាជរដ្ឋាភិបាល។
Leave a Reply