សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអធិការកិច្ចហិរញ្ញវត្ថុ ៥ឆ្នាំ (២០២១-២០២៥) និងសេចក្តីព្រាងស្តង់ដារអធិការកិច្ចហិរញ្ញវត្ថុ

#សៀមរាប#ថ្ងៃព្រហស្បតិ៍ ៦ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ #ជាថ្ងៃបញ្ចប់ នៃសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអធិការកិច្ចហិរញ្ញវត្ថុ ៥ឆ្នាំ (២០២១-២០២៥) និងសេចក្តីព្រាងស្តង់ដារអធិការកិច្ចហិរញ្ញវត្ថុ ដោយសិក្ខាសាលានេះត្រូវបានបញ្ចប់និងបិទកម្មវិធី ក្រោមអធិបតីភាពឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រោមការសម្របសម្រួលដោយឯកឧត្តម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីសិក្ខាសាលាទាំងបីថ្ងៃនេះ បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ជាច្រើនសំរាប់បំពេញបន្ថែមលើ សេចក្តីព្រាងទាំងពីរនេះ។

Be the first to comment

Leave a Reply

Your email address will not be published.


*