ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
អគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំ វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពី នីតិវិធីលម្អិតនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តោតលើការធ្វើអធិការកិច្ច ហិរញ្ញវត្ថុនៅ រដ្ឋបាលឃុំ សង្កាត់ និងការវាយតម្លៃការអនុវត្តនីតិវិធីលម្អិតនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការអនុវត្តសាកល្បងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន ៥០។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងក្រោមអធិបតីយភាព ឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គាធិការ នៃអគ្គាធិការរដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រើរយៈពេល២ថ្ងៃពេញគឺនៅថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៤។