ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖
ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ថុន វុឌ្ឍី អគ្គាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ញើញបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្ម តាមវិធីសាស្រ្តលទ្ធកម្មដោយឡែក និងការដេញថ្លៃមានកម្រិត នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលាបណ្តុះបណ្តាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអគ្គាធិការដ្ឋានទាំងអស់។