អគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ២០២៤ និងលើកផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន។ ពិធីបូកសរុបលទ្ធផលការងារនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុធណា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអមដោយ ឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។