រចនាសម្ព័ន្ធ
អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មធ្វើអធិការកិច្ចលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដោយប្រើអភិក្រមអធិការកិច្ចលើអនុលោមភាពសមិទ្ធកម្ម និងលើហានិភ័យ ករណីសង្ស័យ ឬបណ្តឹងតវ៉ា បរិហារជាក់ស្តែង។
អគ្គាធិការដ្ឋានមានភារកិច្ចដូចតទៅ ៖
- កសាងផែនការសកម្មភាព និងកម្មវិធីប្រតិបត្តិការអធិការកិច្ចហិរញ្ញវត្ថ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិ រដ្ឋ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៏ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែន រដ្ឋាភិបាល តែទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិ ដែលមានការចូលរួមសង្គម សាធារណៈជននានា ដែលស្ថិតក្រោមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅក្រោមអជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសហគ្រាសរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពង្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើ ពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៏
- អនុវត្ត និងត្រួតពិនិត្យលើការងារអធិការកិច្ចហិរញ្ញវត្ថុតាមផែនការ ហានិភ័យ ករណីសង្ស័យ និង បណ្តឹងបរិហារ ឬបណ្តឹងរតវ៉ាជាក់ស្តែង នៅក្នុងក្របខណ្ឌនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលធ្ងន់ធ្ងរទៅស្ថាប័នមានសមត្ថកិច្ច
- ទទួល ពិនិត្យ ស្រាវជ្រាវ និងធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារពីភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ស្វែងរក និងទប់ស្កាត់នូវការបាត់បង់ ខូចខាត និងកិបកេងក្លែងបន្លំលើហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ
- ស៊ើបអង្កេត និងកំណត់នូវការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈដល់មន្រ្តីពាក់ព័ន្ធ
- លើកសំណើចាត់វិធានការផ្សេងៗដល់អង្គភាព ឬ/និង មន្ត្រីពាក់ព័ន្ធដែលប្រព្រឹត្តកំហុសឆ្គងលើ្ារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- រៀបចំសំណុំរឿងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌចំពោះអ្នកប្រព្រឹត្តកំហុសឆ្គងដែលបណ្តាលអោយប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលធ្ងន់ធ្ងរទៅស្ថាប័នមានសមត្ថកិច្ច
- ធ្វើរបាយការណ៏ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជូនប្រមុខរាជរដ្ឋាភិបាល
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ភារកិច្ចពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គាធិការដ្ឋានមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖
១. នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង
២. នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១
៣. នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២
៤. នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣
៥. លេខាធិការដ្ឋាន
នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង មានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ និងប្រតិទិនការងារអធិការកិច្ចហិរញ្ញវត្ថុក្របខណ្ឌនាយកដ្ឋាន និងក្របខណ្ឌអគ្គាធិការដ្ឋាន
- គ្រប់គ្រងការងាររដ្ឋបាលទូទៅ រៀបចំ ចាត់ចែង ចរាចរលិខិតស្នាមផ្សេងៗតាមតម្រូវការចាំបាច់ទាំងផ្ទៃក្នុង និងផ្ទៃក្រៅរបស់អគ្គាធិការដ្ឋាន និងតាមបណ្តាស្ថាប័នពាក់ព័ន្ធ
- គ្រប់គ្រង និងថែរក្សាឯកសារ ប្រព័ន្ធទិន្នន័យ ប្រព័ន្ធព័ត៌មានវិទ្យា សម្ភារ បរិក្ខារ និងទ្រព្យសម្បត្តិរដ្ឋក្រោមការកាន់កាប់របស់អគ្គាធិការដ្ឋាន
- គ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ ក្របខណ្ឌអគ្គាធិការពាក់ព័ន្ធក្របខណ្ឌបៀវត្ស ប្រាក់កម្រៃ របបឧបត្ថម្ភ របបលម្ហែផ្សេងៗ និងគ្រប់គ្រងស្ថិតិអនុលោមតាមការផ្លាស់ប្តូរ ការផ្ទេរភារកិច្ច ឋានះ និងការលើកសរសើរ ឬការពិន័យ
- ពង្រឹង និងកសាងសមត្ថភាពធនធានមនុស្សរបស់អគ្គាធិការដ្ឋាន តាមរយះការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល ទាំងក្នុង និងក្រៅប្រទេស
- សិក្សាស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដល់ភាគីពាក់ព័ន្ធ
- សិក្សាស្រាវជ្រាវ និងការវិវឌ្ឍជាប្រចាំនៃបច្ចេកវិទ្យា មុខជំនាញ ឯកទេសវិជ្ជាជីវៈ ដោយសហការជាមួយបណ្តានាយកដ្ឋាននានា ដើម្បីបង្កើនបទពិសោធន៏ពង្រឹងបច្ចេកទេសជំនាញដល់មន្ត្រី និងកំណត់បានអភិក្រមហានិភ័យជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការយុទ្ធសាស្រ្តអធិការកិច្ចហិរញ្ញវត្ថុ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់ពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- ទទួល ពិនិត្យ ស្រាវជ្រាវ និងធ្វើអធិការកិច្ចហិរញ្ញវត្ថុលើពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារពីភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋតាមបច្ចេកវិទ្យាព័ត៌មាន
- លើកសំណើចាត់វិធានការផ្សេងៗដល់អង្គភាព ឬ/និង មន្ត្រីពាក់ព័ន្ធដែលប្រព្រឹត្តកំហុសឆ្គងលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- រៀបចំសំណុំរឿងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌចំពោះអ្នកប្រព្រឹត្តកំហុសឆ្គងដែលបណ្តាលអោយប៉ះពាល់ដល់ហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរទៅស្ថាប័នមានសមត្ថកិច្ច
- រៀបចំរបាយការណ៏សកម្មភាពការងារ និងរបាយការណ៏លទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុ ក្របខណ្ឌនាយកដ្ឋាន និងអគ្គាធិការដ្ឋានប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គាធិការ នៃអគ្គាធិការដ្ឋាន
នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង មានការិយាល័យក្រមឱវាទចំនួន ៤ ដូចខាងក្រោម៖
ក. ការិយាល័យសរុប បុគ្គលិក និងបណ្តុះបណ្តាល
ខ. ការិយាល័យច្បាប់ និងវិវាទ
គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុតាមពាក្យបណ្តឹង តវ៉ា និងបរិហារ
ឃ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន
ក. ការិយាល័យសរុប បុគ្គលិក និងបណ្តុះបណ្តាល បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានរដ្ឋបាល ផែនការ សិក្សា និងស្រាវជ្រាវបណ្តឹង លើការងារបូកសរុប បុគ្គលិក និងបណ្តុះបណ្តាល និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- រៀបចំ សម្របសម្រួល និងបូកសរុបផែនការយុទ្ធសាស្ត្រថវិកា និងផែនការបណ្តុះបណ្តាលរបស់អគ្គាធិការដ្ឋាន
- ប្រមូលផ្តុំ សម្របសម្រួល បូកសរុប និងគម្រោងថវិកាប្រចាំឆ្នាំរបស់អគ្គាធិការដ្ឋាន
- គ្រប់គ្រងអចលទ្រព្យ ចលទ្រព្យ សន្និធិសម្ភារ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អគ្គាធិករដ្ឋាន
- គ្រប់គ្រងមន្ត្រីរាជការ បុគ្គលិក ក្របខណ្ឌអគ្គាធិការដ្ឋានពាក់ព័ន្ធក្របខណ្ឌបៀវត្ស ប្រាក់កម្រៃ របបឧបត្ថម្ភ របបសម្រាកលម្ហែផ្សេងៗ និងគ្រប់គ្រងស្ថិតិអនុលោមតាមការផ្លាស់ប្តូរ ការផ្ទេរភារកិច្ច ឋានៈ និងការលើកសរសើរ ឬដាក់ពិន័យ
- ពិនិត្យ សង្កេត តាមដានរាល់ការគ្រប់គ្រងកិច្ចការទូទៅនៃដំណើរការរដ្ឋបាល លើផ្នែកវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ការគ្រប់គ្រងសមត្ថភាពមន្ត្រីជំនាញទៅតាមបរិយាកាស និងបរិបទការងាររបស់អគ្គាធិការដ្ឋាន
- ពង្រឹង កសាងសមត្ថភាពធនធានមនុស្សរបស់អគ្គាធិការដ្ឋានតាមរយៈការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស
- សិក្សាស្រាវជ្រាវការវិវឌ្ឍជាប្រចាំនៃបច្ចេកវិទ្យា មុខជំនាញ ឯកទេសវិជ្ជាជីវៈ ដោយសហការជាមួយបណ្តានាយកដ្ឋាននានាជាមូលដ្ឋានសម្រាប់រៀបចំកសាង ផែនការយុទ្ធសាស្ត្រអធិការកិច្ចហិរញ្ញវត្ថុ និងកម្មវិធីប្រតិបត្តិការការងារអធិការកិច្ចហិរញ្ញវត្ថុ
- រៀបចំរបាយការណ៏លទ្ធផលអធិការកិច្ចហិរញ្ញវត្ថុ និងរបាយការណ៏សមិទ្ធកម្មក្របខណ្ឌនាយកដ្ឋាន និងអធិការដ្ឋានប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
ខ. ការិយាល័យច្បាប់ និងវិវាទ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានរដ្ឋបាល ផែនការ សិក្សា និងស្រាវជ្រាវបណ្តឹងលើការងារច្បាប់ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ពិនិត្យសង្គតិភាព នីត្យានុកូលភាព និងសុខដុមភាព នៃសំណើចាត់វិធានការផ្សេងៗតាមបណ្តាអង្គភាពក្រោមឱវាទអគ្គាធិការដ្ឋាន
- សិក្សាស្រាវជ្រាវ និងប្រមូលចងក្រងឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តតាមវិស័យជំនាញ ដែលបម្រើអោយការងារអធិការកិច្ចហិរញ្ញវត្ថុ
- រៀបចំ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- រៀបចំនីតិវិធី និងយន្តការសម្រាប់គ្រប់គ្រងការងារដោះស្រាយវិវាទលើការសម្រេច ឬវាយតម្លៃ ឬការចាត់វិធានអធិការកិច្ចហិរញ្ញវត្ថុ
- គ្រប់គ្រងពាក្យបណ្តឹង និងឯកសារផ្សេងៗ ពីនីតិបុគ្គល រូបបវ័ន្តបុគ្គល តវ៉ាលើលទ្ធផលអធិការកិច្ចហិរញ្ញវត្ថុអំពីការដាក់ចេញវិធានចំពោះប្រព្រឹត្តល្មើសឬកំហុស
- ធ្វើការអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវឯកសារ ព័ត៌មានឡើងវិញករណីមានការតវ៉ាលើលទ្ធផលអធិការកិច្ចហិរញ្ញវត្ថុ
- លើកសំណើ និងផ្តល់អនុសាសន៏លើដំណោះស្រាយចំពោះពាក្យបណ្តឹង ឬវិវាទនានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គាធិការដ្ឋានដើម្បីដាក់ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋានត្រួតពិនិត្យ និងសម្រេច
- សម្របសម្រួល សហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀតលើការងារច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអធិការកិច្ចហិរញ្ញវត្ថុ
- តាមដាន និងផ្តល់យោបល់ជាប្រចាំលើការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនិងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុតាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំសំណុំរឿងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌចំពោះអ្នកប្រព្រឹត្តកំហុសឆ្គងដែលបណ្តាលឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរទៅស្ថាប័នមានសមត្ថកិច្ច
- ធ្វើរបាយការណ៏អំពីវឌ្ឍនភាពនៃការងារច្បាប់ និងវិវាទប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការដ្ឋាន
គ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុតាមពាក្យបណ្តឹង តវ៉ា និងបរិហារ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានរដ្ឋបាល ផែនការ សិក្សា និងស្រាវជ្រាវបណ្តឹងលើការងារច្បាប់ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ទទួលពាក្យបណ្តឹង ព័ត៌មាន និងឯកសារផ្សេងៗ ពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព និងមជ្ឈដ្ឋនសាធារណៈគ្រប់រូបភាពពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើការស៊ើបអង្កេតមានមិនប្រក្រតី និងបណ្តឹងតវ៉ា បរិហារ ពាក់ព័ន្ធការគ្រប់គ្រងអនុវត្តហិរញ្ញវត្ថុសាធារណៈទ្រព្យសម្បត្តិរដ្ឋ និងធនធានសាធារណៈ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុត្រួតពិនិត្យឯកសារ ពាក្យបណ្តឹងតវ៉ា បរិហារលើករណីដែលមានការកិបកេង ក្លែងបន្លំ ឯកសារនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ចុះត្រួតពិនិត្យពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិលដែលទាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច
- សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ពាក់ព័ន្ធរាល់ការងារជំនាញតាមការចាំបាច់ និងការណែនាំរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
- ធ្វើរបាយការណ៏អំពីវឌ្ឍនភាពនៃការងារច្បាប់ និងវិវាទប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការដ្ឋាន
ឃ. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានរដ្ឋបាល ផែនការ សិក្សា និងស្រាវជ្រាវបណ្តឹងលើការងារច្បាប់ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- ធ្វើអធិការកិច្ចលើពាក្យបណ្តឹងដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
- ធ្វើអធិការកិច្ចលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រង និងការអនុវត្តថវិកា រួមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃគ្រប់អជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងប្រព័ន្ធព័ត៌មានវិទ្យា នៃការងារអធិការកិច្ចហិរញ្ញវត្ថុ
- សម្របសម្រួល ផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាន និងរៀបចំបណ្តុះបណ្តាលជំនាញអធិាករកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន ជូនគ្រប់អង្គភាពក្រោមឱវាទអគ្គាធិការដ្ឋាន
- សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៏សមត្ថភាពអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន
- សម្របសម្រួល និងសហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត លើការងារអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន
- សម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍន៍ លើកាងារលើកម្ពស់សមត្ថភាពអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មាន
- រៀបចំរបាយការណ៍វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុតាមបច្ចេកវិទ្យាព័ត៌មានប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១ បំពេញមុខងារជាសេនាធិការឱ្យអគ្គាធិការដ្ឋានលើការងារអធិការកិច្ចហិរញ្ញវត្ថុទៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។
នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១ មានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ និងប្រតិទិនការងារអធិការកិច្ចហិរញ្ញវត្ថុក្របខណ្ឌនាយកដ្ឋាន
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៏ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែន រដ្ឋាភិបាល តែទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិ ដែលមានការចូលរួមសង្គម សាធារណៈជននានា ដែលស្ថិតក្រោមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសហគ្រាសរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពង្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើ ពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងលើគម្រោងវិនិយោគសាធារណៈទោះតាមរូបភាពណាក៏ដោយ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងប្រតិប្តិការហិរញ្ញវត្ថុ និងរបាយការណ៏ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចលើផែនការយុទ្ធសាស្រ្ត និងគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារតាមការចាំបាច់ និងការណែនាំរបស់ថ្នាក់ដឹកនាំ
- ធ្វើរបាយការណ៏សកម្មភាពរបស់នាយកដ្ឋាន និងលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់អគ្គាធិការ នៃអគ្គាធិការដ្ឋាន
នាយកដ្ឋានទី១ មានការិយាល័យក្រោមឱវាទចំនួន៣ ដូចខាងក្រោម៖
ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិទី១
ខ.ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី១
គ. ការិយាល័យអធិការកិច្ចហិរញ្ញគ្រឹះស្ថាន សហគ្រាសទី១
ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិទី១ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១ លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមវិន័យថវិកានៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណជននានា ដែលស្ថិតក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅរដ្ឋបាលថ្នាក់ជាតិតាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចរកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា ថវិកាបដិភាគរាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ជាតិ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
ខ.ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី១ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១ លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមវិន័យថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណជននានា ដែលស្ថិតក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅរដ្ឋបាលថ្នាក់ជាតិតាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា ថវិកាបដិភាគរាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើផែនការយុទ្ធសាស្រ្ត និងគម្រោងថវិកាប្រចាឆ្នាំសម្រាប់ការអភិវឌ្ឍនៅរដ្ឋបាលក្រោមជាតិ
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
គ. ការិយាល័យអធិការកិច្ចហិរញ្ញគ្រឹះស្ថាន សហគ្រាសទី១ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១ លើការងារអធិការកិច្ចហិរញ្ញវត្ថុគ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងនីតិបុគ្គលឯកជន និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៏ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែន រដ្ឋាភិបាល តែទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមន័យថវិកា នៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុល និងការអនុវត្តកាតព្វកិច្ចចំពោះរដ្ឋ នៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២ បំពេញមុខងារជាសេនាធិការឱ្យអគ្គាធិការដ្ឋានលើការងារអធិការកិច្ចហិរញ្ញវត្ថុទៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។
នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២ មានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ និងប្រតិទិនការងារអធិការកិច្ចហិរញ្ញវត្ថុក្របខណ្ឌនាយកដ្ឋាន
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៏ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែន រដ្ឋាភិបាល តែទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិ ដែលមានការចូលរួមសង្គម សាធារណៈជននានា ដែលស្ថិតក្រោមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសហគ្រាសរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពង្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើ ពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងលើគម្រោងវិនិយោគសាធារណៈទោះតាមរូបភាពណាក៏ដោយ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងប្រតិប្តិការហិរញ្ញវត្ថុ និងរបាយការណ៏ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចលើផែនការយុទ្ធសាស្រ្ត និងគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារតាមការចាំបាច់ និងការណែនាំរបស់ថ្នាក់ដឹកនាំ
- ធ្វើរបាយការណ៏សកម្មភាពរបស់នាយកដ្ឋាន និងលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់អគ្គាធិការ នៃអគ្គាធិការដ្ឋាន
នាយកដ្ឋានទី២ មានការិយាល័យក្រោមឱវាទចំនួន៣ ដូចខាងក្រោម៖
ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិទី២
ខ.ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី២
គ. ការិយាល័យអធិការកិច្ចហិរញ្ញគ្រឹះស្ថាន សហគ្រាសទី២
ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិទី២ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២ លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមវិន័យថវិកានៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណជននានា ដែលស្ថិតក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅរដ្ឋបាលថ្នាក់ជាតិតាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចរកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា ថវិកាបដិភាគរាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ជាតិ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
ខ.ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី២ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២ លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមវិន័យថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណជននានា ដែលស្ថិតក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅរដ្ឋបាលថ្នាក់ជាតិតាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា ថវិកាបដិភាគរាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើផែនការយុទ្ធសាស្រ្ត និងគម្រោងថវិកាប្រចាឆ្នាំសម្រាប់ការអភិវឌ្ឍនៅរដ្ឋបាលក្រោមជាតិ
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
គ. ការិយាល័យអធិការកិច្ចហិរញ្ញគ្រឹះស្ថាន សហគ្រាសទី២ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២ លើការងារអធិការកិច្ចហិរញ្ញវត្ថុគ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងនីតិបុគ្គលឯកជន និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៏ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែន រដ្ឋាភិបាល តែទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិ ដែលមានការចូលរួមសង្គម សាធារណៈជននានា ដែលស្ថិតក្រោមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសហគ្រាសរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមន័យថវិកា នៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុល និងការអនុវត្តកាតព្វកិច្ចចំពោះរដ្ឋ នៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣ បំពេញមុខងារជាសេនាធិការឱ្យអគ្គាធិការដ្ឋានលើការងារអធិការកិច្ចហិរញ្ញវត្ថុទៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។
នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣ មានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ និងប្រតិទិនការងារអធិការកិច្ចហិរញ្ញវត្ថុក្របខណ្ឌនាយកដ្ឋាន
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិ រដ្ឋ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៏ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែន រដ្ឋាភិបាល តែទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិ ដែលមានការចូលរួមសង្គម សាធារណៈជននានា ដែលស្ថិតក្រោមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសហគ្រាសរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពង្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើ ពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅគ្រប់អាជ្ញាធរ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងលើគម្រោងវិនិយោគសាធារណៈទោះតាមរូបភាពណាក៏ដោយ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងប្រតិប្តិការហិរញ្ញវត្ថុ និងរបាយការណ៏ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចលើផែនការយុទ្ធសាស្រ្ត និងគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- សហការជាមួយគ្រប់នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធរាល់ការងារតាមការចាំបាច់ និងការណែនាំរបស់ថ្នាក់ដឹកនាំ
- ធ្វើរបាយការណ៏សកម្មភាពរបស់នាយកដ្ឋាន និងលទ្ធផលដែលបានរកឃើញដោយអធិការកិច្ចហិរញ្ញវត្ថុរាល់ពេលបញ្ចប់បេសកកម្មប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់អគ្គាធិការ នៃអគ្គាធិការដ្ឋាន
នាយកដ្ឋានទី២ មានការិយាល័យក្រោមឱវាទចំនួន៣ ដូចខាងក្រោម៖
ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិទី៣
ខ.ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី៣
គ. ការិយាល័យអធិការកិច្ចហិរញ្ញគ្រឹះស្ថាន សហគ្រាសទី៣
ក. ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិទី៣ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣ លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមវិន័យថវិកានៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណជននានា ដែលស្ថិតក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅរដ្ឋបាលថ្នាក់ជាតិតាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចរកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា ថវិកាបដិភាគរាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ជាតិ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
ខ.ការិយាល័យអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី៣ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣ លើការងារអធិការកិច្ចហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមវិន័យថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណជននានា ដែលស្ថិតក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅរដ្ឋបាលថ្នាក់ជាតិតាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា ថវិកាបដិភាគរាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើផែនការយុទ្ធសាស្រ្ត និងគម្រោងថវិកាប្រចាឆ្នាំសម្រាប់ការអភិវឌ្ឍនៅរដ្ឋបាលក្រោមជាតិ
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
គ. ការិយាល័យអធិការកិច្ចហិរញ្ញគ្រឹះស្ថាន សហគ្រាសទី៣ បំពេញមុខងារជាសេនាធិការឱ្យនាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣ លើការងារអធិការកិច្ចហិរញ្ញវត្ថុគ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងនីតិបុគ្គលឯកជន និងមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធីប្រតិបត្តិការការងារ ប្រតិទិនការងារ
- រៀបចំផែនការសកម្មភាពថវិកាកម្មវិធី និងរៀបចំរបាយការណ៏សមិទ្ធកម្មរបស់ការិយាល័យ
- ធ្វើអធិការកិច្ចលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៏ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែន រដ្ឋាភិបាល តែទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិ ដែលមានការចូលរួមសង្គម សាធារណៈជននានា ដែលស្ថិតក្រោមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយនៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសហគ្រាសរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុតាមន័យថវិកា នៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញ ពព្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ និងការតឹងទារបំណុល និងការអនុវត្តកាតព្វកិច្ចចំពោះរដ្ឋ នៅគ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៏ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គម្រោងវិនិយោគសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាងមុនការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីកំណត់អំពីការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានាពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៏វឌ្ឍនភាព នៃអធិការកិច្ចហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន
លេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការផ្ទាល់របស់អគ្គាធិការនៃអគ្គាធិការដ្ឋាន ដោយមានភារកិច្ចដូចតទៅ៖
- រៀបចំ និងលើកផែនការយុទ្ធសាស្ត្រ ផែនការសកកម្មភាព កម្មវិធីប្រតិបត្តិការការងារ និងប្រតិទិនការងារ
- ពិនិត្យ រៀបចំ ចងក្រង តាក់តែង ឯកសារ លិខិត របាយការណ៏ សេចក្តីព្រាងសំណើផ្សេងៗ និងផ្តល់យោបល់ជាប្រចាំរាល់កិច្ចដំណើរការអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីដាក់ជូនអគ្គាធិការ នៃអគ្គាធិការដ្ឋាន
- រៀបចំ និងតាមដានការអនុវត្តគោលនយោបាយ និនីតិវិធីគ្រប់គ្រង និងអភិវឌ្ឍន៍មុខងារ រដ្ឋបាល ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋរបស់អគ្គាធិការដ្ឋាន
- សម្របសម្រួលការងារផ្ទៃក្នុងរបស់អគ្គាធិការដ្ឋាន និងសម្របសម្រួលការងាររបស់អគ្គាធិការដ្ឋានជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ សម្របសម្រួលការប្រជុំផ្សេងៗ និងធ្វើកំណត់ហេតុ របាយការណ៏ប្រជុំ និងចងក្រងថែរក្សារាល់ឯកសារនានាតាមការចាំបាច់
- ជួយរៀបចំ និងពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងជាប្រចាំ ក្នុងដំណើរការបំពេញតួនាទី និងភារកិច្ចតាមបណ្តាអង្គភាពក្រោមឱវាទអគ្គាធិការដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់អគ្គាធិាការ នៃអគ្គាធិការដ្ឋាន