កិច្ចប្រជុំពិនិត្យលើបញ្ហាប្រឈម និងកំណត់សេចក្ដីព្រាងគោលការណ៍គន្លឹះ ដោះស្រាយនៃការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច របស់ក្រសួង ស្ថាប័ន ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល

ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន អមដោយថា្នក់ដឹកនាំ​និងមន្រ្តីជំនាញនៃអគ្គាធិការដ្ឋាន បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើបញ្ហាប្រឈម និងកំណត់សេចក្ដីព្រាងគោលការណ៍គន្លឹះ ដោះស្រាយនៃការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច​ របស់ក្រសួង ស្ថាប័ន ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល។