ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេស ទទួលជួបតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។