គណៈប្រតិភូអគ្គាធិការដ្ឋាន កសហវ បានទស្សនកិច្ចនៅប្រទេសបារាំង ដើម្បីដកស្រង់បទពិសោធន៍ នៃការអនុត្ត និងបែងចែកមុខងារអធិការកិច្ចនិងសវនកម្មរបស់ក្រសួង-ស្ថាប័ន និងក្រសួងពាក់ព័ន្ធ

នាថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីក្រុងប៉ារីស ប្រទេសបារាំង, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្តម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន កសហវ. និង ឯកឧត្តម ជា វុធណា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ. និងមន្ត្រី នៃ កសហវ. បានដឹកនាំក្រុមការងារ ដើម្បីដកស្រង់បទពិសោធន៍ នៃការអនុត្ត និងបែងចែកមុខងារអធិការកិច្ចនិងសវនកម្មរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។