វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពីការវាយតម្លៃការអនុវត្តនីតិវិធីលម្អិតនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិចំពោះការអនុវត្តសាកល្បងនៅរដ្ឋបាលរាជធានីខេត្តចំនួន២៥ និងនីតិវិធីលម្អិតនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តោតលើការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពី

ការវាយតម្លៃការអនុវត្តនីតិវិធីលម្អិតនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិចំពោះការអនុវត្តសាកល្បងនៅរដ្ឋបាលរាជធានីខេត្តចំនួន២៥ និងនីតិវិធីលម្អិតនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តោតលើការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ វគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយខាងលើនេះ

ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អគ្គាធិការដ្ឋានទាំងអស់។