ការបណ្តុះបណ្តាលស្តីពី បច្ចេកទេសធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តកិច្ចលទ្ធកម្មសាធារណៈនៅរដ្ឋបាលថ្នាក់ជាតិ

ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ព្រឹកថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ អគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តកិច្ចលទ្ធកម្មសាធារណៈនៅរដ្ឋបាលថ្នាក់ជាតិ

ដែលវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អគ្គាធិការដ្ឋានទាំងអស់។