#ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នាព្រឹក ថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ក្រោមការឧបត្ថម្ភថវិកានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបំប៉នស្តីពី ប្រពន្ធគណនេយ្យសហគ្រាសសាធារណៈ និងក្រុមហ៊ុនឯកជន ក្នុងគោលបំណងសិក្សាពីបញ្ហាប្រឈមផ្សេងៗក្នុងពេលប្រតិបត្តិការអធិការកិច្ចហិរញ្ញវត្ថុ។ វគ្គបំប៉ននេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាប្រធានគម្រោង ព្រមទាំងមានការចូលរួមពីសំណាក់មន្រ្តីរាជការនៃអគ្គាធិការដ្ឋានសរុបចំនួន ៩៦នាក់។