សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីអធិការកិច្ចហិរញ្ញវត្ថុ

#សៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩ នៅសណ្ឋាគារអប្សារាអង្គររីសត&ខនហ្វឺរិនស៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីអធិការកិច្ចហិរញ្ញវត្ថុ ដែលបានរៀបចំឡើងដោយអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃនៅថ្ងៃទី១៣និង១៤ខែមិថុនាឆ្នាំ២០១៩ ក្រោមអធិបតីភាពបើកកម្មវិធីសិក្ខាសាលា ដោយឯកឧត្តម ឆាយ រតនៈ អគ្គាធិការ នៃអគ្គាធិការដ្ឋាន កសហវ និងបិទអង្គសិក្ខាសាលា ដោយឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការ កសហវ ។ កម្មវិធីសិក្ខាសាលាទាំងពីរថ្ងៃនេះបានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ជាច្រើនក្នុងការអភិវឌ្ឍនៃសៀវភៅណែនាំនេះ ។